Showing posts with label ប. Show all posts
បងធម៌
ជាអ្នកកំដរ គ្រាន់ជាបងប្រុសល្អម្នាក់ មានសន្តានចិត្តស្មោះស ធ្វើបងប្អូនធម៌ស្រលាញ់គ្នាលុះថ្ងៃសូន្យ។
II. ដើមទ្រូងខាងស្តាំទោះគ្មានបេះដូងទុកស្រលាញ់គ្នា តែសុំប្រើវាលាក់ការស្រលាញ់ ជំនួសបេះដូង បើថ្ងៃមួយអ្នកណាខុស ត្រូវនឹកឃើញដល់គ្នាផង ពាំងមុខរ៉ាប់រងគ្រប់រឿងរ៉ាវទាំងឡាយណា។
R. ពីបងធម៌ តែម្នាក់ដែលខ្វះភាពជឿជាក់! ក្តីស្រលាញ់ហួងហែងដល់ថ្នាក់ខ្លាំងជាងសង្សារ ថ្ងៃក្រោយយ៉ាងណា! បងចេញមុខឈឺផ្សារ មានវិធីកាត់ចិត្តដើម្បីព្យាបាលបេះដូង
III. ស្រលាញ់អាណិត ហើយក៏តាំងចិត្តពីពេលនេះទៅ! ទោះបងមិននៅ តែកុំភ្លេចកត់ត្រារឿងកន្លង ជួយយកក្តីស្រលាញ់នេះ ទៅទុកក្នុងបេះដូងផង នៅក្រោយខ្នងគឺជាបងធម៌របស់ប្អូន!
.....( ភ្លេង )....
( ត្រឡប់ទៅច្រៀង R1 - III ) ម្តងទៀត
ចុងបញ្ចប់៖ នៅក្រោយខ្នង គឺជាបងធម៌របស់ប្អូន!
(និពន្ធទំនុកច្រៀង៖ សោមដូរ៉េ )
(និពន្ធបទភ្លេង៖ម៉ម សុគន្ធា)
💬
សូមធ្វើការទម្លាក់ចំងល់ ឬមតិយោបល់របស់អ្នកក្នុងប្រអប់ខាងក្រោម៖
ប៉េវ! ប៉េវ
ប៉េវ! ប៉េវ!
ពោល៖ អើ... ទៅលេងរួចហើយ! បង្ខំអីបង្ខំម៉េស! ពីណាផឹករកស៊ីបង្ខំម៉េចសប្បាយ! បើផឹកខ្លាំង! ខ្លាំងតែឯងទៅ!
I. ឲ្យតែឃើញខ្ញុំឈរ មួយៗសីញូសាច់គោម៉ាចង្កាក់ ឲ្យតែឃើញដើរកាត់មួយៗចាំស្កាត់ សាច់ក្រកម៉ាចង្កោម ឲ្យតែឃើញខ្ញុំពួន មួយៗថាអៀនអត់ចុះចំណោម ឲ្យតែប៉ិនប្រលោមទាក់ទាញមែនទែន ខ្ញុំផឹកហ្មងទៅ។
R. ចាំមើលពេលខ្ញុំផឹក លើកដាច់ក្អឹកៗអុកមួយទៀតហ្អា! ចាំមើលពេលខ្ញុំយំស្រវឹងរៀបរ៉ាប់ថាខ្ញុំតាប៉ែ ចាំមើលពេលខ្ញុំដួល ដឹងតែម៉េវៗគីគីមកក្បែរ ចាំមើលភ្លឺភ្នែកពេលហ្នឹង តែខ្ញុំស្រវឹង គឺដឹងតែប៉េវ! ប៉េវហើយ!!
R1. ដាក់ម៉ាកំប៉ុង ពីរកំប៉ុង ប៊ិះកំពិត ដាក់ម៉ាក្រឡពីរក្រឡប៊ិះក្រឡិត (3ដង) អូយមិនដឹងស្អីទៅជាស្អីទេ ថាកុំខ្ញុំផឹក តែស្រវឹងនិយាយវង្វេងចឹង និយាយស្អីអត់យល់ហេ! ពីណាប្រកាន់មនុស្សស្រវឹង មានតែឆ្កួត! មែនអត់បងប្អូន?
.....( ភ្លេង )....
R2. ថាកុំឲ្យខ្ញុំផឹក ម៉ាកំប៉ុងពីរកំប៉ុងគឺដឹងតែប៉េវ! ខ្ញុំស្រវឹងស៊ិចស៊ី ចូលចិត្តរាំឈ្លីខោប្រឡេះឡេវ ថាកុំហៅខ្ញុំស៊ីម៉ាគីឡូពីរគីឡូគឺដឹងតែប៉េវ ប្រាប់ត្រង់ថាកុំហៅផឹក ឲ្យតែបានផឹក ដឹកទៅផ្ទះផង! មិនហ៊ានបើកបរទេ ខ្លាចរឺម៉កបុកហា.......
.....( ភ្លេង )....
( ត្រឡប់ទៅច្រៀង R1 - R2 - R3) ម្តងទៀត
ចុងបញ្ចប់៖ ដាក់ម៉ាកំប៉ុង ពីរកំប៉ុង ប៊ិះកំពិត ដាក់ម៉ាក្រឡពីរក្រឡប៊ិះក្រឡិត (3ដង) អូយមិនដឹងស្អីទៅជាស្អីទេ ថាកុំខ្ញុំផឹក តែស្រវឹងនិយាយវង្វេងចឹង និយាយស្អីអត់យល់ហេ!
(និពន្ធមេឡូឌី និងទំនុកច្រៀង៖ សោមដូរ៉េ )
(និពន្ធបទភ្លេង៖ ដាភ្លេង
💬
សូមធ្វើការទម្លាក់ចំងល់ ឬមតិយោបល់របស់អ្នកក្នុងប្រអប់ខាងក្រោម៖
.jpg)
.jpg)
.jpg)



















































































