Showing posts with label ឍ. Show all posts
ឍាមរាអើយ
ឍាមរាអើយ៚
ពោល : នាងខ្ញុំ សុគន្ធ និសា សូមជូនចម្រៀងចង្វាក់សម័យ ចាប់គូ ជាមួយសូរសៀងចាប៉ីរបស់ខេមរា លួងលោមហឬទ័យអ្នកស្តាប់គ្រប់គ្នា ឱ្យលន្លង់លន្លោចប្រៀបដូចនៅក្នុងពិធី អាវាហ៍វិវាហ៍!
.........................
ហាអេអេីយ... ឍាមរាអេីយ៚...! ស្តាប់បទនេះហេីយ មានអារម្មណ៍ថាចង់ការ នីងណយ ណយនាង តាក់ទីង តាក់ទីង ស៉ៃយេីត!
I. យប់មិញសុបិនឃេីញឍាមរា ខ្ញុំដេីរតាមវាដល់កណ្តាលសួនច្បារ! ឈោងកាច់រំដួលមួយទងយកមកក្រងដូចកងលេីកេសា ភ្លាមនោះព្រះអង្គវម៌្ម ព្រះនាងឥន្ទ្រ បង្ហាញកាយា! ទ្រង់ទតហេីយប្រែក្រឡា ជប់ផ្កាឈូកឱ្យកូនស្រីអេីយ....ហាអេ.. ឍាមរាអេីយ៚...! ស្តាប់បទនេះហេីយ មានអារម្មណ៍ថាចង់ការ នីងណយ! ណយនាង តាក់ទីង តាក់ទីង ស៉ៃយេីត!
II. រាត្រីយល់សប្តិយល់សូង ខែមូលដូចដូងលេីកំពូលប្រាង្គប្រា ខ្ញុំភ្លឹកមួយភ្លែតមេឃភ្លៀង តែពេលភ្លៀងធ្លាក់ជាបុប្ផា វាយោត្រជាក់រសាត់មក ខ្ញុំស្រវារកនាឡិកា មេីលម៉ោងដូចទេីបតែបួនជាង ឮបទចម្រៀងព្រហាមថ្ងៃរះ......! ហាអេ.. ឍាមរាអេីយ៚...! ស្តាប់បទនេះហេីយ មានអារម្មណ៍ថាចង់ការ នីងណយ! ណយនាង តាក់ទីង តាក់ទីង ស៉ៃយេីត!
III. សំឡេងគងឃ្មោះល្វេីយៗ ទេវបុត្រខ្ញុំអេីយអ្នកជានរណា? ស្រាប់តែស្បៃមេឃងងឹត ជាការពិតឬអភិនីហារ ភ្លឺផ្លេកស្រដៀង AI សំឡឹងមេីលឆ្ងាយបងប្អូនជុំជា ដៃកាន់ជំនូនហូរហៀរ ហេីយឮចម្រៀងបទចៅព្រាហ្មណ៍អេីយ.... ហាអេ.. ឍាមរាអេីយ៚...! ស្តាប់បទនេះហេីយ មានអារម្មណ៍ថាចង់ការ នីងណយ! ណយនាង តាក់ទីង តាក់ទីង ស៉ៃយេីត! ណយអេីយ... ហាអេីយ... ណយអេីយ.....! ណយអេីយ.......!
IV. ខ្ញុំឃេីញព្រះថោងតោងស្បៃ ព្រះនាងនាគស្រីនៅលេីគុហា ទ្រង់ទតប៉ប្រិមមកខ្ញុំ ដូចក្រាលព្រំយាងជាមេបា បងប្អូនមូលមីរជួបជុំ ញញឹមស្វាគមន៍អបអរក្រៃណា មានទាំងកន្ត្រៃជេីងពាន ខ្ញុំឮចម្រៀងសារិកាកែវអេីយ...ហាអេ.. ឍាមរាអេីយ៚...! ស្តាប់បទនេះហេីយ មានអារម្មណ៍ថាចង់ការ នីងណយ! ណយនាង តាក់ទីង តាក់ទីង ស៉ៃយេីត!
V. សូរសៀងអនអេីយស្រីអន នាងបេីកវាំងននបង្ហាញភក្រ្តា នាងដេីរតាមគេដឹកដៃ ទៅដល់អង្គុយប៉ុកក្រាបផ្ទឹមផ្កាស្លា ស្រណោះក្រាបគេងកៀកម៉ែ ឥឡូវក្រាបក្បែរបងពាក់វ៉ែនតា អៀនពេកខ្ញុំបិទនេត្រា ឮបទចម្រៀងបាយខុនចងដៃ...! ហាអេ.. ឍាមរាអេីយ៚...! ស្តាប់បទនេះហេីយ មានអារម្មណ៍ថាចង់ការ នីងណយ! ណយនាង តាក់ទីង តាក់ទីង ស៉ៃយេីត!
VI. ពេលសុបិនឃេីញឍាមរា តាមពិតគឺជាភ័ព្វព្រេងសញ្ញា ចម្រៀងព្រហាមថ្ងៃរះ គឺរស្មីជះផ្តល់កំណេីតគ្រួសារ ពេលបានឮបទចៅព្រាហ្មណ៍ កូនប្រុសដង្ហែសម្បត្តិចិន្តា ចាប់ដៃជាគូនឹងគ្នា ចាត់ទុកដូចជាគូសារិកា ចម្រៀងអនអេីយស្រីអន កូនស្រីស្ងួនស្មោះចរិយា បងប្អូនញាតិមិត្តចងដៃ បង្កប់ន័យថែញាតិកា! មានភ័ព្វកេីតជាមនុស្សស្រី ថែតម្លៃឱ្យប្រហេីរដូចផ្កា! ភរិយាមិនមែនសង្សារ កិត្តិយសប្រពៃ ណាកូនស្រីអេីយ...!
(និពន្ធមេឡូឌីនិងទំនុកច្រៀង៖ សោមដូរ៉េ )

.jpg)









































































