-->
Friday, March 13, 2026

ឍាមរាអើយ

ពោល​ : នាងខ្ញុំ សុគន្ធ​ និសា​ សូមជូនចម្រៀងចង្វាក់សម័យ​ ចាប់គូ​ ជាមួយសូរសៀងចាប៉ី​របស់ខេមរា​ លួងលោមហឬទ័យអ្នកស្តាប់គ្រប់គ្នា​ ឱ្យលន្លង់លន្លោចប្រៀបដូចនៅក្នុងពិធី​ អាវាហ៍វិវាហ៍! 

​           .........................

ហាអេអេីយ...​ ឍាមរាអេីយ៚...! ស្តាប់បទនេះហេីយ​ មានអារម្មណ៍ថាចង់ការ​ នីងណយ​ ណយនាង​ តាក់ទីង​ តាក់ទីង​ ស៉ៃយេីត! 

I. យប់មិញសុបិនឃេីញឍាមរា​ ខ្ញុំដេីរតាមវាដល់កណ្តាលសួនច្បារ! ឈោងកាច់រំដួលមួយទងយកមកក្រងដូចកងលេីកេសា ភ្លាមនោះព្រះអង្គវម៌្ម​ ព្រះនាងឥន្ទ្រ​ បង្ហាញកាយា​! ទ្រង់ទតហេីយប្រែក្រឡា​ ជប់ផ្កាឈូកឱ្យកូនស្រីអេីយ....ហាអេ..​ ឍាមរាអេីយ៚​...!  ស្តាប់បទនេះហេីយ​ មានអារម្មណ៍ថាចង់ការ​ នីងណយ! ណយនាង​ តាក់ទីង​ តាក់ទីង​ ស៉ៃយេីត! 

II. រាត្រីយល់សប្តិយល់សូង​ ខែមូលដូចដូងលេីកំពូលប្រាង្គប្រា​ ខ្ញុំភ្លឹកមួយភ្លែតមេឃភ្លៀង​ តែពេលភ្លៀងធ្លាក់ជាបុប្ផា​ វាយោត្រជាក់រសាត់មក​ ខ្ញុំស្រវារកនាឡិកា​ មេីលម៉ោងដូចទេីបតែបួនជាង​ ឮបទចម្រៀងព្រហាមថ្ងៃរះ......! ហាអេ..​ ឍាមរាអេីយ៚​...!  ស្តាប់បទនេះហេីយ​ មានអារម្មណ៍ថាចង់ការ​ នីងណយ! ណយនាង​ តាក់ទីង​ តាក់ទីង​ ស៉ៃយេីត! 

III. សំឡេងគងឃ្មោះល្វេីយៗ​ ទេវបុត្រខ្ញុំអេីយអ្នកជានរណា​?  ស្រាប់តែស្បៃមេឃងងឹត​ ជាការពិតឬអភិនីហារ​ ភ្លឺផ្លេកស្រដៀង​ AI សំឡឹងមេីលឆ្ងាយបងប្អូនជុំជា​ ដៃកាន់ជំនូនហូរហៀរ​ ហេីយឮចម្រៀងបទចៅព្រាហ្មណ៍អេីយ.... ហាអេ..​ ឍាមរាអេីយ៚​...!  ស្តាប់បទនេះហេីយ​ មានអារម្មណ៍ថាចង់ការ​ នីងណយ! ណយនាង​ តាក់ទីង​ តាក់ទីង​ ស៉ៃយេីត! ណយអេីយ...​ ហាអេីយ...​ ណយអេីយ.....! ណយអេីយ.......! 

IV. ខ្ញុំឃេីញព្រះថោងតោងស្បៃ​ ព្រះនាងនាគស្រីនៅលេីគុហា​ ទ្រង់ទតប៉ប្រិមមកខ្ញុំ​ ដូចក្រាលព្រំយាងជាមេបា​ បងប្អូនមូលមីរជួបជុំ​ ញញឹមស្វាគមន៍អបអរក្រៃណា​ មានទាំងកន្ត្រៃជេីងពាន​ ខ្ញុំឮចម្រៀងសារិកាកែវអេីយ...ហាអេ..​ ឍាមរាអេីយ៚​...!  ស្តាប់បទនេះហេីយ​ មានអារម្មណ៍ថាចង់ការ​ នីងណយ! ណយនាង​ តាក់ទីង​ តាក់ទីង​ ស៉ៃយេីត! 

V. សូរសៀងអនអេីយស្រីអន​ នាងបេីកវាំងននបង្ហាញភក្រ្តា​ នាងដេីរតាមគេដឹកដៃ​ ទៅដល់អង្គុយប៉ុកក្រាបផ្ទឹមផ្កាស្លា​ ស្រណោះក្រាបគេងកៀកម៉ែ​ ឥឡូវក្រាបក្បែរបងពាក់វ៉ែនតា​ អៀនពេកខ្ញុំបិទនេត្រា​ ឮបទចម្រៀងបាយខុនចងដៃ​...! ហាអេ..​ ឍាមរាអេីយ៚​...!  ស្តាប់បទនេះហេីយ​ មានអារម្មណ៍ថាចង់ការ​ នីងណយ! ណយនាង​ តាក់ទីង​ តាក់ទីង​ ស៉ៃយេីត!

VI. ពេលសុបិនឃេីញឍាមរា​ តាមពិតគឺជាភ័ព្វព្រេងសញ្ញា​ ចម្រៀងព្រហាមថ្ងៃរះ​ គឺរស្មីជះផ្តល់កំណេីតគ្រួសារ​ ពេលបានឮបទចៅព្រាហ្មណ៍​ កូនប្រុសដង្ហែសម្បត្តិចិន្តា​ ចាប់ដៃជាគូនឹងគ្នា​ ចាត់ទុកដូចជាគូសារិកា​ ចម្រៀងអនអេីយស្រីអន​ កូនស្រីស្ងួនស្មោះចរិយា​ បងប្អូនញាតិមិត្តចងដៃ​ បង្កប់ន័យថែញាតិកា! មានភ័ព្វកេីតជាមនុស្សស្រី​ ថែតម្លៃឱ្យប្រហេីរដូចផ្កា!  ភរិយាមិនមែនសង្សារ​ កិត្តិយសប្រពៃ​ ណាកូនស្រីអេីយ...!


(និពន្ធមេឡូឌីនិងទំនុកច្រៀង៖ សោមដូរ៉េ )

(និពន្ធបទភ្លេង៖ រិទ្ធប្រុសពៅ)
(ច្រៀងដោយ៖ សុគន្ធនីសា)

💬
សូមធ្វើការទម្លាក់ចំងល់ ឬមតិយោបល់របស់អ្នកក្នុងប្រអប់ខាងក្រោម៖

Leave a Reply

Subscribe to Posts | Subscribe to Comments

- Copyright © ចម្រៀងសោមដូរ៉េ - Hatsune Miku - Powered by Blogger - Designed by Johanes Djogan -