-->

Wednesday, February 25, 2026



មកុដស្ត្រី

(និពន្ធទំនុកច្រៀង៖ សោមដូរ៉េ )


I. កើតជាមនុស្សស្រី អត្ថន័យដូចផ្កា! លម្អងគន្ធាគង់រុះរោយតាមវាយោ
កូនស្រីអើយ..គ្រប់គ្នាកើតមក មិនមែនមានសង្សារ ត្រូវប្រាថ្នាមានស្វាមី។
II. ចង់ឃើញស្នាមថើប ប្រឡាក់លើថ្ពាល់ សូមកុំចង់ស្គាល់ ស្នាមថើបពេញដោយ ទឹកភ្នែក ពុទ្ធោអើយ! សម្រស់ល្អឯក វាគង់តែរុះរោយ ទៅតាមភាពយុវវ័យ។
R. មកុដស្រ្តី! គ្រាប់ពេជ្រថ្លៃថ្លា ស្រីក្នុងលោកា តែងតែប្រាថ្នាពាក់ពេលមានប្តី
ស្រីក្នុងលោកនេះ គ្មានអ្នកចង់ជួបស្នេហ៍ប្រេះឆា ចង់ជួបមនុស្សចិត្តមេត្តា
ពាក់មកុដស្ត្រី!

.....( ភ្លេង ).... 
( ត្រឡប់ទៅច្រៀង II - R ) ម្តងទៀត

ចុងបញ្ចប់៖ មនុស្សស្រីក្នុងលោក...គ្មានអ្នកចង់ជួបស្នេហ៍ប្រេះឆា ចង់ជួបមនុស្សចិត្តមេត្តា ពាក់មកុដ.....ស្ត្រី!

💬
សូមធ្វើការទម្លាក់ចំងល់ ឬមតិយោបល់របស់អ្នកក្នុងប្រអប់ខាងក្រោម៖

Leave a Reply

Subscribe to Posts | Subscribe to Comments

- Copyright © ចម្រៀងសោមដូរ៉េ - Hatsune Miku - Powered by Blogger - Designed by Johanes Djogan -