-->
Friday, February 27, 2026

សង្សារផ្ទាល់ខ្លួន

សង្សារផ្ទាល់ខ្លួន CD COVER

I. ញញឹមញញែមគ្រហឹមគ្រហ៊ែមញាប់ ញឹកញាប់មិនធម្មតា សង្ស័យសង្សារលួចសម្លឹងអ្នកថ្មី ទៅណាមកណាត្រូវតែចាប់ទាញក កុំឲ្យងាកមើលស្រី គង់តែមានថ្ងៃដាក់ផ្លាកថាសង្សារ។
II. មិនមែនបិទសិទ្ធឬដាក់ខសន្យា មិនឲ្យលួចមានថ្មី បើស្រលាញ់ស្រីត្រូវតែចុះកុងត្រា
ព្រោះនៅក្បែរអូន បងជាសង្សារអូនគ្មានហេតុផលផ្សេងទេ! ទោះនៅក្បែរគេនៅតែសង្សារអូន។
R. មិនស្នេហ៍មិនខឹង បើដឹងមិនខំតាមCareសោះឡើយណា មិនស្នេហ៍មិនហាមហួងហែង តែនេះអូនគឺជាសង្សារហា...គឺមិនបាន អីយ៉ាៗៗ
R1. ចង់មើល មើលមើលបានតែនេត្រា តែបេះដូងណា! កុំទៅ ទៅណាគឺមិនបាន ត្រូវចាំទុកថាបងមានសង្សារ ត្រូវទន្ទិញមិនក្បត់សង្សារ បេះដូងរៀមរ៉ាត្រូវផ្ញើទុកនៅទីនេះ។
R2. ទៅណាទីណា ត្រូវតែមានអូន មិនលេងបិទពួន មិនលួចមិនលាក់ចែកអ្នកណា
បេះដូងអូនគឺជារបស់បង បេះដូងអូនរបស់ជីវ៉ា ព្រោះមានសង្សារ សង្សារត្រូវតែផ្ទាល់ខ្លួន។

.....( ភ្លេង ).... 
( ត្រឡប់ទៅច្រៀង II - R1 - R2 ) ម្តងទៀត

បន្ទរ៖ មិនស្នេហ៍មិនខឹង បើដឹងមិនខំតាមCare មិនខ្វល់ឡើយណា មិនស្នេហ៍មិនតាម មិនហាម ហួងហែង មិនហួសហេតុទេជីវ៉ា មិនស្តីមិនខឹង មិនមើលមិនខំ បែបហ្នឹងមិនមែនធម្មតា សម័យនេះមិនបានទេ ឲ្យទំនេរច្បាស់ជាបាត់សង្សារ

( ត្រឡប់ទៅច្រៀង R2 ) ម្តងទៀត

ចុងបញ្ចប់៖  បើមានសង្សារ! សង្សារត្រូវតែផ្ទាល់ខ្លួន

(និពន្ធទំនុកច្រៀង៖ សោមដូរ៉េ )

(និពន្ធបទភ្លេង៖ រ៉េតធីដូណា)


💬
សូមធ្វើការទម្លាក់ចំងល់ ឬមតិយោបល់របស់អ្នកក្នុងប្រអប់ខាងក្រោម៖

Leave a Reply

Subscribe to Posts | Subscribe to Comments

- Copyright © ចម្រៀងសោមដូរ៉េ - Hatsune Miku - Powered by Blogger - Designed by Johanes Djogan -

romdul1
romdul2 small
romdul1small
romdul2
romdul3 small
romdul2 small
romdul3
romdul1
romdul3 small